សម្រស់ត្រាវិញ
ដោយ៖ ថាច់សុវណ្ណេន
-សាំសិបឆ្នាំប្លាយពុំសាយសម្រស់ ត្រាវិញលួតលាស់សម្រស់ពណ្ណរាយ
គន់មើលដងផ្លូវទៅជិតទៅឆ្ងាយ កាត់ព្រែកប្រឡាយដូចស្បៃសុវណ្ណ។
-អគ្គិសនីពីក្រុងជនបទ តារាដណ្តប់សព្វគ្រប់ភូមិឋាន
ទឹកស្អាតប្រោះព្រំពុំដែលខកខាន អូនហើយកល្យាណក្បង់ទឹកថ្លាឆ្វង់។
-សម្រស់ត្រាវិញពោរពេញស្រូវស្រែ សមុទ្ទទន្លេដែនកេរយូរលង់
សាងផែសំពៅផ្លូវកាត់ត្រចង់ ឆ្នេរខ្សាច់បាដុងលង់ស្នេហ៍ទេសចរ។
-ត្រាវិញមនោរម្យពុំប្រែសម្រស់ ជំហររឹងខ្ពស់លុះក្រោមទិន្នករ
សាំសិបឆ្នាំប្លាយសាងច្នៃបន្ត ស្នាដៃបវរល្អគ្រប់វិស័យ៕
ដើមឈើទាលនៅរមណីយដ្ឋានគូស្រះស្រី។