ដោយ៖ ឡឹម ថឹង
ភូមិខ្ញុំតូចដែរតែសុខសាន្ត វរមិត្តកល្យាណស្ងើចសរសើរ
រុក្ខជាតិត្រជំម្លប់ផ្លូវដើរ ត្រជាក់ប្រសើរបាំងក្តៅថ្ងៃ ។
ធ្លាប់ផ្តល់ជីវិតពិតប្រាកដ ដិតដាំជូរចត់គ្មាននឿយណាយ
នាំមកក្តីសុខរៀងរាល់ថ្ងៃ ផ្សារភ្ជាប់និស្ស័យអ្នកកវី ។
ពេលដែលឃ្លាតចេញចាកភូមិឋាន ឃ្លាតទៅតែប្រាណចិត្តមមី
រឭកនឹកណាស់ភូមិប្រពៃ នឹកទាំងទីទៃអ្នកភូមិផង ។
ឪភូមិកំណើតឆើតឆាយល្អ វាសនាមានក្រចិត្តបំណង
មិនឃ្លាតភូមិទេព្រោះបានផ្សង សូមចាប់ចិត្តចងលុះអវសាន្ត ៕
ទិដ្ឋភាពនៅជនបទ។