ដោយ៖ ថាច់សុវណ្ណេន
កូវីដដប់ប្រាំបួនខ្លួនបីសាច ជំងឺកំណាចផ្តាច់សង្ខារ
មនុស្សម្នាក្នុងលោកកើតសោកា ដោយរោគឬស្យាប្រហារក្ស័យ។
ឥឡូវកូវីដមិនបពា្ឈប់ ប្រែកាយប្រែរូបបំប្លែងថ្មី
កូវីដដែលតាក្លាបារមី ខ្លាំងក្លាទ្វេពីរនាំភ័យទុក្ខ។
វាលរាបសណ្តរបវរស្ថាន រាស្រ្តផងគ្រប់ប្រាណធ្លាប់សាន្តសុខ
ឥឡូវកូវីដវាយសម្រុក ភូមិឋានធ្លាប់សុខប្រែទុក្ខភ័យ។
កូវីដចូលដល់ផ្តល់អាសន្ន ប្រញាប់រួសរាន់ទាំងប្រុសស្រី
បង្ការប្រយុទ្ធវិរុសថ្មី កុំឲ្យវាទីក្តីសុខដុម។
កូវីដកូរាណាក្លាវិរុស បង្កខ្យល់ព្យុះដល់សង្គម
បើយើងប្រហែសម្លេះគ្រោះធំ ជីវិតស្រទំពុំសោភា។
សុខចិត្តលះបង់ចំណង់ចាស់ ភូមិស្រុកបិទស្ទះតាមមាគ៌ា
ទំនៀមទម្លាប់ផ្អាក់មួយគ្រា ស្រុះស្រួលសាមគ្គាទប់រោគឆ្លង។
ប្រព្រឹត្តឲ្យល្អតាមវេជ្ជសាស្រ្ត លាងដៃពាក់ម៉ាស់កុំកន្លង
ផ្អាក់រាល់ជួបជុំផ្តុំផ្តោះផ្តង គម្លាតឆ្ងាយផងក្រែងឆ្លងគ្នា។
រក្សាសុខភាពជាលំនឹង កុំប្រឹងលាក់ទុកផ្ទុករោគា
នាំខ្លួនឈឺចាប់ច្បាប់ផ្តន្ទា រោគឆ្លងគ្នីគ្នាអាសារហើយ។
គម្លាតសង្គមពុំចង់សោះ បើយើងស្ម័គ្រស្មោះកុំតោះតើយ
ព្រះសង្ឃគ្រហស្តស្រុះស្រួលហើយ ផ្តាច់រោគឆ្លងត្រើយស្បើយសង្គម៕
គ្រូពេទ្យចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ព្រះសង្ឃ។