(បទព្រហ្មគីតិ) ដោយ៖ ឡឹម ថឹង
សម័យតស៊ូផុត ក្ររលត់បាត់សាត់ទៅ
ចំរើនកើនភាពនៅ ឆ្ពោះរកទៅអភិវឌ្ឍន៍ ។
ជីវភាពបានផ្លាស់ថ្មី ល្អប្រពៃតាមបក្សរដ្ឋ
ដឹកនាំមានកំណត់ តាមបែបបទគោលនយោបាយ ។
អ្វីៗលូតចំរើន ទាំងបង្កើនផលសព្វថ្ងៃ
ផ្ទះសង់ស៊ីវិល័យ តាមសម័យកាលនិយម ។
ស្ពានថ្នល់វែងធំតូច មិនមានខូចទាំងផ្លូវលំ
ក្រាលស្មើល្អរមទម នាំសុខំជូនប្រជា ។
អគ្គិសនីផ្លូវ ទីលំនៅតាមគេហា
បំភ្លឺសព្វទិសា តាមប្រាថ្នាចិត្តអញ្ចឹង ។
រីឯសាលារៀន ក្បែរផ្ទះមានគ្មានរំពឹង
ទីឋានសាងដំណឹង ចំណេះដឹងដល់កូនចៅ ។
មន្ទីរពេទ្យនោះសោត មានរហូតពេទ្យឆ្អិនឆ្អៅ
មើលថែយ៉ាងកក់ក្តៅ ឲ្យញាតិផៅឆាប់ជាស្បើយ ។
ស្រុកភូមិពិតល្អស្រស់ ភាពលូតលាស់បានល្ហែល្ហើយ
តទៅកុំកន្តើយ ព្រួតដៃហើយសាងថ្មីទៀត៕