ដោយ៖ ឡឹម ថឹង
វាយោផាយផាត់រសាត់ទិសលិច ពពកគគ្រេចលេចឡើងពណ៌ខ្មៅ
ខ្មួលខ្មាញ់អង្កាញ់រត់ទៅសំដៅ បក់បោកឆេវឆាវគ្របលើពសធា ។
ធ្វើឲ្យងងឹតសូន្យឆឹងមេឃា សព្វសត្វមនុស្សម្នារត់មកជួបជុំ
សញ្ញាប្រាប់ថាមេឃនឹងភ្លៀងធំ ត្រជាក់ត្រជំដល់វាលស្រែស្រូវ ។
សន្ទូងលាស់ខ្ជីបានទឹកភ្លៀងត្រូវ ស្រស់ស្រាយពេកកូវបង្អួតកាយា
បែកគុម្ពរីកដើមផ្កាចេញសាខា ទំនាយទាយថាឆ្នាំនេះស្រូវត្រូវ ។
ត្រជាក់ធ្លាក់មកគិម្ហរដូវ ពណ៌លឿងវាលស្រូវរដូវចម្រូត
កសិកររួមដៃកំណត់ថ្ងៃច្រូត វាលស្រូវស្រែស្លូតផ្តល់ផលគាប់ចិត្ត៕
កសិករប្រមូលផលស្រូវ។ រូបថត៖ ឯកសារ