ប្អូនថាច់ធីង៉ុកស្វឹងជាសិស្សថ្នាក់ទី ៩/១ សាលាអនុវិទ្យាល័យភឿកហ៊ឹង (ឃុំភឿកហ៊ឹង ស្រុកថ្កូវ) តែងរក្សាខ្ជាប់កិត្តិនាមជាសិស្សពូកែ ឆ្នើម ០៨ ឆ្នាំ បន្តបន្ទាប់។ ទន្ទឹមនឹងរៀនពូកែ ង៉ុកស្វឹង នៅទាំងចូលចិត្តជួយមិត្តភក្តិក្នុងការរៀនសូត្រ និងក្នុងជីវ ភាពទៀតផង។
ង៉ុកស្វឹង (ឆ្វេង) ជាមួយមិត្តភ័ក្តិក្នុងក្រុមរាំ។
ង៉ុកស្វឹង បានកំណត់យកការរៀនសូត្រជាកត្តាសំខាន់ ដូច្នោះហើយទើបប្អូនតែងខិតខំរៀនដើម្បីរក្សាខ្ជាប់ស្នាដៃខ្ពស់ក្នុងការរៀនសូត្រ។ ក្រៅពីនោះ ង៉ុកស្វឹង នៅទាំងអនុវត្តល្អតួនាទីជាអនុប្រធានថ្នាក់ទទួលបន្ទុកផ្នែកសិក្សា ជួយណែនាំមិត្តភក្តិធ្វើលំហាត់ ក្រើនរំលឹកមិត្តភក្តិគោរពអនុវត្តល្អ លក្ខន្តិកសាលាបានគ្រូបង្រៀន មិត្តភក្តិទុកចិត្តស្រឡាញ់រាប់អានជានិច្ច។ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ ង៉ុកស្វឹងតែងធ្វើជាគំរូ ក្នុងការរៀនសូត្រ និងចូលរួមបណ្តាចលនារបស់សម្ព័ន្ធយុវជន។ ក្នុងនោះមានចលនាផ្នែកសិល្បៈ ក៏ដូចជាចលនាផ្សេងៗទៀតដែលសម្ព័ន្ធយុវជនសាលាចាត់តាំង។
ប្អូន ង៉ុកស្វឹងសំណេះសំណាល៖ ដោយសារបានលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិស្រឡាញ់រាប់អាន រួចប្រគល់ឲ្យប្អូនធ្វើជាអនុប្រធានថ្នាក់ ប្អូនកាន់តែខិតខំរៀនឲ្យបានពូកែជាងទៀត។ ទន្ទឹមនឹងនោះ ប្អូនត្រូវមានភារៈជួយណែនាំមិត្តភក្តិរៀនសូត្រឲ្យបានល្អ ក៏ដូចជាជួយធុរកិច្ចពេលមិត្តភក្តិជួបការលំបាកក្នុងជីវភាព រៀនសូត្របានជឿនលឿនទាំងអស់គ្នា។ ដើម្បីរក្សាខ្ជាប់ស្នាដៃក្នុង ការរៀនសូត្រ ទន្ទឹមនឹងការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន ត្រូវធ្វើលំហាត់ពិបាកៗឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង។ ក្រៅពីនោះ ប្អូនក៏ឆ្លៀតពេលបបួលមិត្តភ័ក្តិក្នុងក្រុមរាំមកហាត់រាំ ដើម្បីបំពេញតាមចំណូលចិត្តផង និងដើម្បីហាត់ប្រាណមានសុខភាពល្អផង។ ម្ល៉ោះហើយ នៅពេលដែលសាលាចាត់តាំងកម្មវិធីផ្សេងៗ ឬចូលរួមផ្តោះប្តូរវប្បធម៌ សិល្បៈ គ្រូបង្រៀនតែងចាត់ឲ្យប្អូន និងមិត្តក្នុងក្រុមរាំចូលរួមសំដែងសិល្បៈញុាំងឲ្យប្អូនបានសប្បាយរីករាយ ដើម្បីរៀនសូត្រ បានល្អ។
ប្អូនង្វៀងធីង៉ុកអាញ់ មិត្តរួមថ្នាក់របស់ង៉ុកស្វឹង សំណេះសំណាល៖ ង៉ុកស្វឹង ជាមិត្តល្អម្នាក់ មិនត្រឹមតែជួយណែនាំប្អូនធ្វើលំហាត់ រៀនបានពូកែ ប៉ុណ្ណោះទេនៅទាំងជួយធុរកិច្ចនៅពេលដែលប្អូនជួបការលំបាកទៀតផង។ គ្រួសារប្អូនជាគ្រួសារលំបាក ឪពុកម្តាយប្អូនទៅធ្វើការឆ្ងាយពីស្រុកកំណើតប្អូននៅផ្ទះជាមួយយាយតា។ ពេលដែលប្អូន ខ្វះសិក្ខូបករណ៍មិត្តង៉ុកស្វឹងតែងទិញជូនប្អូនជារឿយៗ។
អ្នកគ្រូង្វៀងធីង៉ុកបិច អចិន្ត្រៃយ៍ថ្នាក់ទី ៩/១ បានឲ្យដឹង៖ ក្នុងដំណាក់កាលសិក្សា ង៉ុកស្វឹងតែង សម្រេចស្នាដៃពូកែ ឆ្នើមក្នុងការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ ង៉ុកស្វឹងនៅទាំងជាគំរូក្នុងការជួយធុរកិច្ចដល់មិត្តភ័ក្តិ ជាពិសេសជួយណែនាំមិត្តដែល រៀនមធ្យមឲ្យរៀនបានពូកែ។ ជាក់ស្តែងគឺ ង៉ុកស្វឹងជួយណែនាំមិត្តធ្វើលំហាត់ឲ្យបានល្អដើម្បីរៀនសូត្របានពូកែទាំងអស់គ្នា៕ អត្ថបទ-រូបថត៖ សុជា