បច្ចុប្បន្ន បញ្ហាអាសន្នរោគកូវីដ-១៩បានក្លាយជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជន។ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជន គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ បណ្តាអង្គការមហាជន ផ្នែកជំនាញឃុំអាងក្វាងហ៊ឺវតែងលើកកម្ពស់ការងារបង្ការ ទប់ស្កាត់អាសន្នរោគ ធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ធានាឱ្យការបង្ការទប់ស្កាត់អាសន្ន រោគមានប្រសិទ្ធភាពផង។
អ្នកស្រីង្វៀងធីគីមភឿង អនុប្រធានសមាគមសហព័ន្ធនារីស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីបង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តការងារកាត់បន្ថយភាពក្រីក្រ សមាគមសហព័ន្ធនារីគ្រប់លំដាប់ក្នុងស្រុកកសាងបានទម្រង់មានប្រសិទ្ធភាពជាច្រើនដូចជា៖ ទម្រង់ហ៊ុនទុនឲ្យខ្ចីបង្វិលជុំ ក្រុមប្រិតសំចៃឥណទាន ក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដី។ល។ ក្នុងនោះមានទម្រង់ “ប្រិតសំចៃឥណទានភូមិស្រុក” ជាទម្រង់ឆ្នើមមួយក្នុងចំណោមទម្រង់ឆ្នើមជាច្រើន រួមចំណែកឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីពង្រីកសេដ្ឋកិច្ច ។
កាលពីថ្ងៃទី ២៩ ធ្នូ លោកយឿងយ៉ាយផុង នាយករងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មនិងជំរុញពាណិជ្ជកម្មខេត្ត រួមជាមួយតំណាងថ្នាក់ដឹកនាំការិយាល័យសេដ្ឋកិច្ចទីក្រុងត្រាវិញបានអញ្ជើញទៅពិនិត្យទទួលស្គាល់គម្រោងការ “ឧបត្ថម្ភអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការផលិតនំលាជទឹកដោះ” នៅគ្រួសារពាណិជ្ជកម្មហ្វិញម៉ូយ ស្នាក់នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៥ ទីក្រុងត្រាវិញ សរុបថវិកា ១៩៨ លានដុង ក្នុងនោះមជ្ឈមណ្ឌលជំរុញឧស្សាហកម្មមូលដ្ឋានឧបត្ថម្ភ ៨៨ លានដុង។
លោកស្រីឡេមិញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហាវ ស្រុកចូវថាញ់បានឲ្យដឹង៖ អាស្រ័យឃុំមាន តំបន់ ទឹកសាបនិងទឹកប្រៃស្ថិតនៅខាងកើត និងខាងលិចផ្លូវជាតិលេខ ៥៣ ក្រៅពីនោះ បណ្តាឆ្នាំជិតៗនេះ អាស្រ័យជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល រាំងស្ងួត ជ្រាបជាតិជូរប្រៃ ម្ល៉ោះហើយលក្ខណៈផលិតស្រូវរដូវទី ០៣ របស់ឃុំជួបការលំបាកច្រើន បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩-២០២០។ ផ្តើមពីស្ថានភាពខាងលើ មូលដ្ឋានបានកែប្រែរបៀបផលិតដើម្បីសម្របសម្រួលតាមអាកាសធាតុប្រែប្រួល កាត់បន្ថយការខូចខាត និងពង្រីកភាពមានព្រៀបរបស់បណ្តាតំបន់ដែលមានលក្ខណៈអំពីជលផលនៅបណ្តាភូមិភ្ជាប់ជាមួយទន្លេតៀង។ល។
នោះគឺបងឡេហ្វាងដាក កើតឆ្នាំ ១៩៩១ នៅភូមិនាលកោះ ឃុំស៊ុងឡុក ស្រុកចូវថាញ់។ ឆ្នាំ ២០២០ ហ្វាងដាកបានគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនវៀតណាមជូនប័ណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងចលនា”ខ្ញុំស្នេហាមាតុភូមិខ្ញុំ”។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចេញផ្សាយសារលិខិតលេខ ៤៤៩២/ BVHTTDL -DSVH ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្តីអំពីការពិនិត្យវាយតម្លៃយល់ព្រមលើគម្រោងការជួសជុលកែលម្អកេរដំណែលវត្តពោធិសាលរាជ (កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។
កាលពីថ្ងៃទី ២៥ វិច្ឆិកាឆ្នាំ ២០២០ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ៣៧៦៣/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នគម្រោងការផ្លូវរបាំងមាត់សមុទ្រ ពង្រីកវិស័យទេសចរណ៍សមុទ្របាដុងលើភូមិសាស្រ្ដឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយអាស្រ័យគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយធ្វើម្ចាស់វិនិយោគ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍មាន សារលិខិតលេខ ៤៤២៧/ BVHTTDL-DSVH ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីអំពីការពិនិត្យគម្រោងការជួសជុលកែលម្អបណ្តាកេរដំណែលថ្នាក់ជាតិនៅលើភូមិសាស្ត្រខេត្តត្រាវិញ។
កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងចាត់តាំងពិធីជូនអំណោយ ១៥០ ចំណែកដល់គ្រួសារក្រីក្រនៅយ៉ុងកាវ និងភូមិទឹកហូរ។