នោះគឺជាបំណងរបស់សិស្ស និស្សិតដែលទើបរៀនចប់ឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ឆ្នាំសិក្សា ២០១៨-២០២១។ សំណេះសំណាលជាមួយយើងខ្ញុំ បណ្តាសិស្ស និស្សិតឲ្យដឹង ចំណេះវិជ្ជាសំខាន់ៗកាលសិក្សានៅសាលារៀនជាគ្រឹះធារសម្រាប់ប្អូនៗបង្កើតមុខរបរ និងផ្តើមជាជីព។
អនុវត្ត “ទិវាទូទាំងប្រជាជនបរិច្ចាគឈាមស្ម័គ្រចិត្ត ថ្ងៃទី ០៧ មេសា ឆ្នាំ ២០២១” សប្តាហ៍កន្លង នគរបាលខេត្តត្រាវិញសហការជាមួយមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើចាត់តាំងទិវាបរិច្ចាគឈាមស្ម័គ្រចិត្ត មានបធានបទ “ដំណក់ឈាមមនោសញ្ចេតនា-ដើម្បីមិត្តរួមអាវុធជាទីស្រឡាញ់”។
អាណត្តិកាល ២០១៦ ២០២១ សមាគមសហព័ន្ធនារីឃុំហ្វាតឹង ស្រុកកូវកែតែងយកចិត្តទុកដាក់ចង្អុលការនិងផ្សព្វផ្សាយសកម្មភាពជាច្រើនដើម្បីឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព តាមរយៈការងារជាក់ស្តែងនាំមកលទ្ធផលខ្ពស់។ ឆ្លងតាមរយៈនោះ បានឧបត្ថម្ភនារីជាច្រើននាក់ និងប្រជាជននៅមូលដ្ឋាន ពង្រីកសេដ្ឋកិច្ចបង្កើនប្រភពចំណូល លំនឹងជីវភាព។ ជាពិសេស ក្នុងតំបន់ជនជាតិខ្មែរ មានសមាជិកានារីជាច្រើននាក់បានពង្រីកប្រសិទ្ធភាពបណ្តាប្រភពទុនបុលសម្រាប់បម្រើក្នុងការផលិត ចិញ្ចឹមសត្វ ជួយឲ្យជីវភាពបានរីកចម្រើន បំផុតគឺពង្រីកសេដ្ឋកិច្ចគ្រួសារ។ ល។
ប៉ុន្មានឆ្នាំជិតៗនេះមានពលករជាច្រើនស្នើគាំពារ សង្គមខេត្តឲ្យវិភាគ ពិគ្រោះជូន ពលករជ្រើសការវាល់បន្ថែម គាំពារសង្គមស្ម័គ្រចិត្តដើម្បីគ្រប់ពេលវេលាទទួល បៀវត្សចូលនិវត្តន៍ភ្លាមឬក៏ជ្រើសការទទួលគាំពារសង្គមតែមួយលើក តើទទួល របបមួយណាមានផលប្រយោជន៍ដល់អ្នកចូលរួម?។ បញ្ហានេះ សូមលើកឡើង ករណីជាក់ ស្ដែងមួយមកបញ្ជាក់ដើម្បីឲ្យអ្នកចូលរួមឃើញច្បាស់សិទ្ធិនិងផលប្រយោជន៍នៃការទទួលរួចសម្រេចចិត្តជ្រើសរើសសមស្របសំដៅលំនឹងជីវភាពយូរអង្វែងសម្រាប់ខ្លួន។
ខែយុវជនឆ្នាំ ២០២១ មានប្រធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ” គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកកូវង៉ាងបានចង្អុលការដល់សម្ព័ន្ធយុវជនបណ្តាឃុំ ទីប្រជុំជន យុវជនស្ថិតក្រោមឱវាទ ផ្តុំកម្លាំងកសាងសំណង់ និងធ្វើការងារមានប្រយោជន៍ជាក់ស្តែងជូនសហគមន៍និងសង្គម។ ក្នុងរយៈកាល ០២ សប្តាហ៍ចាត់តាំងសកម្មភាព ទាក់ទាញសមាជិកសម្ព័ន្ធយុវជនប្រមាណ ៦០០ នាក់ចូលរួមកសាងផ្ទះមនុស្សធម៌ ០១ ខ្នង តម្លៃ ៥៥ លានដុង។ កសាងសំណង់ “ បំភ្លឺដងផ្លូវ “ ០១ សំណង់ ជាមួយថវិកា ៣០ លានដុង។ល។ សរុបថវិកាកសាងសំណង់និងធ្វើកិច្ចការទាំងអស់ជិត ១០០ លានដុង។
ក្នុងបណ្តាឆ្នាំកន្លង យោងលើរបៀបផ្សព្វផ្សាយទទួលបានលទ្ធផលនោះ ទម្រង់“សមាគមនិស្សិតមានការងារធ្វើ ឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃ ឃុំតឹបង៉ាយ ស្រុកទីវកឹង បានឧបត្ថម្ភទាន់ពេលដល់បណ្តាសិស្សដែលមានស្ថានភាពក្រលំបាកបានបន្តការសិក្សា។ នេះជាទម្រង់មួយក្នុងចំណោមទម្រង់រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” កំពុងបានពង្រីកទូលាយនៅមូលដ្ឋាន។
ដើម្បីបង្កបង្កើតថវិកាចាត់តាំងសកម្មភាពទៅកាន់ប្រភពឧបត្ថម្ភបណ្តាស្ថានភាពក្រីក្រអ្នកមានវ័យចាស់ជរា។ល។ សាខាសមាគមនិស្សិតស្រុកថ្កូវស្ថិតក្រោមសមាគមនិស្សិតសកលវិទ្យាល័យត្រាវិញ បានច្នៃប្រតិដ្ឋក្នុងសកម្មភាពបង្កើតមូលនិធិបម្រើឲ្យសកម្មភាពសប្បុរិសធម៌ ជារៀងរាល់ឆ្នាំសាខាសមាគមបានចលនាបង្កើតមូលនិធិពីការលក់ផ្កាស្រស់ និងចលនាសប្បុរិសជនបានពី ២០-៣០ លានដុងរួចឧបត្ថម្ភអាហារូបករណ៍ ២៧ ចំណែកដល់សមាជិកសមាគម និងគ្រួសារក្រីក្រប្រមាណ ៦០ គ្រួ។
ដោយមានបំណងនាំមកនូវភាពកក់ក្តៅជូនដល់សិស្សក្រីក្រនានិទាឃរដូវបុណ្យតេត បណ្តាអង្គភាពសាលារៀនបានបំផុសចលនាឪពុកម្តាយសិស្ស សិស្សានុសិស្ស និងទូទាំងសង្គមចូលរួមគិតគូរឲ្យសិស្សក្រីក្រ ក្នុងនោះមានចលនា “អាវនិទាឃរដូវជូនមិត្ត”។ មានអត្ថន័យយ៉ាងក្រៃលែងពេលដល់បុណ្យតេតម្តងៗសិស្សរាប់ពាន់នាក់បានទទួល “អាវនិទាឃរដូវ” ដែលពោរពេញដោយក្តីស្រឡាញ់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ។
កន្លងហើយថ្មីៗនេះ សមាគមជំរុញការសិក្សាស្រុកកាងឡុងចាត់តាំងកម្មវិធី “សុខដុមនិទាឃរដូវ” ឆ្នាំ ២០២១ ជូនអំណោយដល់សិស្សស្ថិតក្នុងមុខសញ្ញាកំព្រាក្នុងស្រុក។
កន្លងហើយ ព្រះតេជគុណ ធិចមិញទ្រី ចៅអធិការវត្តឡុងបឺវ ឃុំញីឡុង ស្រុកកាងឡុងចាត់តាំងពិធីសម្ពោធស្ពានជនបទលេខ ៣៣ នៅភូមិឡុងអាង ឃុំញីឡុង ស្រុកកាងឡុង។ លោកស្រី ង្វៀងធីត្វឹងថាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំឃុំញីឡុង និងគ្រួសារប្រជាជនជាង ២០ គ្រួចូលរួម។
ឆ្នាំដំបូងអនុវត្តកម្មវិធីអប់រំសកលថ្មី មកទល់ពេលនេះ សិស្សថ្នាក់ទី ១ បានឆ្លងកាត់វគ្គសិក្សាទី ១ អាស្រ័យរៀនតាមកម្មវិធីថ្មី ម៉្លោះហើយការពិនិត្យវាយតម្លៃក៏មានការផ្លាស់ប្ដូរថ្មី។ ក្រោយរៀនចប់វគ្គសិក្សាទី ១ បណ្ដាសាលាបានវាយតម្លៃលទ្ធភាពរបស់ប្អូនៗ បន្តអនុវត្តការសហការរវាងសាលារៀន គ្រូបង្រៀន ឪពុកម្ដាយសិស្សក្នុងការអប់រំប្អូនៗ។
កាលពីថ្ងៃទី ២៨ ធ្នូ លោកវ៉ម៉ិញកឹម នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មធ្វើអធិបតីអង្គប្រជុំសំណេះសំណាល ទំនាក់ទំនងមុខទំនិញរវាងបណ្តាមូលដ្ឋានសហករណ៍ អាជីវកម្មក្នុងខេត្ត និងក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មបាច់ហ្វាសាញ់ ជាមួយមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្ត ២០ កន្លែងដើម្បីបង្កលក្ខណៈឲ្យបណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្តរិះរកវិធីសាស្រ្តសហការ បើកទូលាយទីផ្សារលក់ផលិតផលក្នុងស្ថានភាពជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ។
អនុវត្តគម្រោងការ “ត្រួតពិនិត្យចំនួនប្រជាជនតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្រ” (ហៅកាត់ថាគម្រោងការលេខ ៥២) បានរួមចំណែកជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងពីរបៀបថែទាំសុខភាពសម្រាលកូននិងផែនការគ្រួសារ។អាស្រ័យហេតុនោះ អត្រាកុមារកើតមកនិងកង្វះអាហារូបត្ថម្ភនៅតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្រ នៅស្រុកថ្កូវបានថយចុះគួរឱ្យកត់សំគាល់។